វីឡា កំពុងធ្វើព្យុះធ្វើភ្លៀងយ៉ាងខ្លាំងក្នុងលីគកំពូលកម្ពុជាយើង:

ពេល៖ 21-12-2023 16:24 pm

ដោយ៖​ admin

Share

អតីតថ្នាលយុវជនរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងសាលាបាល់ទាត់ជាតិបាទី ខ្សែការពារស្លាបវ័យ 23ឆ្នាំ ផាច សុជាវីឡា បានចូលរួមជាមួយក្លឹបភ្នំពេញក្រោនក្នុងឆ្នាំ 2023 ពីក្លឹបអគ្គិសនីកម្ពុជា ។ ខ្សែការពាររូបនេះបានផ្តល់សមិថិផលជាច្រើនជូនក្លឹបភ្នំពេញក្រោន ដោយបានចូលរួមចំណែកជួយអោយពួកគេឈ្នះជើងឯកលីគកំពូលកម្ពុជា​ នឹងជើងឯក Cambodian Super Cup ។


បច្ចុប្បន្នខ្សែការពារឆ្នើមរូបនេះគឺជាខ្សែការពារតែមួយរូបគត់ដែលបញ្ចូនបាល់អោយមិត្តរួមក្រុមរកបានគ្រាប់បាល់បញ្ចូលទីច្រើនជាងគេក្នុងលីគកំពូលកម្ពុជា (សរុប 5 assist) ដែលតាមពីក្រោយដោយមិត្តរួមក្រុមរបស់គេគឺខ្សែការពារសញ្ជាតិជប៉ុន Takaki Ose ដែលមាន 3 assist ក្នុងដៃ ៕


ផ្នែកទំនាក់ទំនង