តោះមកស្គាល់ពីក្លឹបទាំង ១០ ដែលបានឈ្នះជើងឯក Champions League ច្រើនបំផុតក្នុងរយះពេល ៣០ឆ្នាំចុងក្រោយនេះ:
ពានរង្វាន់ UEFA Champions League គឺជាពានរង្វាន់ដ៏ធំបំផុតនៅតំបន់អឺរ៉ុបដែលជាការប្រកួតប្រជែងសម្រាប់ក្លឹបទាំងអស់នៅទូទាំងទ្វីបអឺរ៉ុប ដើម្បីស្វែងរកម្ចាស់ជើងឯកនៅរៀងរាល់មួយរដូវកាលម្តង ជាក់ស្តែងសម្រាប់រដូវកាល ២០២២/២៣ នេះក្លឹប manchester City គឺជាម្ចាស់ជើងឯកក្រោយពីបានយកឈ្នះក្លឹប Inter Milan នៅវគ្គផ្តាច់ព្រ័ត្រ ។
ហើយនេះគឺជាក្លឹបទាំង ១០ ដែលបានឈ្នពានរង្វាន់នេះបានច្រើនបំផុតចាប់តាំងពីរដូវកាល ១៩៩២/៩៣ មក:
១. ក្លឹប Real Madrid: ធ្លាប់ឈ្នះសរុប ៨ដង។
២. ក្លឹប Barcelona: ធ្លាប់ឈ្នះសរុប ៤ដង។
៣. ក្លឹប Bayern Munich: ធ្លាប់ឈ្នះសរុប ៣ដង។
៤. ក្លឹប AC Milan: ធ្លាប់ឈ្នះសរុប ៣ដង។
៥. ក្លឹប Chelsea: ធ្លាប់ឈ្នះសរុប ២ដង។
៦. ក្លឹប Manchester United: ធ្លាប់ឈ្នះសរុប ២ដង។
៧. ក្លឹប Liverpool: ធ្លាប់ឈ្នះសរុប ២ដង។
៨. ក្លឹប Inter Milan: ធ្លាប់ឈ្នះសរុប ១ដង។
៩. ក្លឹប Porto: ធ្លាប់ឈ្នះសរុប ១ដង។
១០. ក្លឹប Manchester City: ធ្លាប់ឈ្នះសរុប ១ដង៕