ពាក្យពេចន៍និងឆន្ទៈស្នេហាជាតិរបស់កញ្ញាស្រួង ភាវី ក្រោយសម្រេចបំណងប្រាថ្នារយៈពេល ១០ឆ្នាំរបស់ខ្លួនបានសម្រេច
កីឡាការិនីឆ្នើមលំដាប់ពិភពលោក ស្រួង ភាវី និងជាម្ចាស់មេដាយមាស របស់កម្ពុជាក្នុងព្រឹត្តិការណ៍ Sea Games ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានពោលពាក្យពេចន៍ ដ៏មានខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត បង្ហាញអំពីឆន្ទៈស្នេហាជាតិ យ៉ាងខ្លាំងក្រោយ ភារី សម្រេចបំណងប្រាថ្នារយៈពេល១០ឆ្នាំរបស់ខ្លួន ។
នេះជាពាក្យពេចន៍ របស់វីរៈការិនីកម្ពុជា ស្រួង ភាវី តាមរយៈការឆ្លើយតបក្នុង ការបង្ហោះលើផេក ផ្លូវការណ៍របស់ខ្លួន ភាវីបានលើកឡើងថា «ជាដំបូងកូន ស្រី កម្ពុជាម្នាក់នេះសូមគោរពឧទ្ទិសលទ្ធផលនេះជូនចំពោះមហាបុព្វបុរសខ្មែរគ្រប់ជំនាន់គោរពជូនថ្នាក់ដឹកនាំនិងប្រជាជនខ្មែរគ្រប់រូបដោយក្ដីមោទនភាពដ៏ ខ្ពង់ខ្ពស់ក្រៃលែងរបស់នាងខ្ញុំសារជូនពររបស់ពុកម៉ែបងប្អូនពិតជាមានតម្លៃមហាសាលនិងមិនអាចកាត់ថ្លៃបានប្រជាជនស្រុះស្រួលសាមគ្គីគ្នានុ៎ះ នាវាកម្ពុជា ប្រកដជាលឿនលយឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់បំផុត។ កម្លាំងចិត្តពុកម៉ែបងប្អូនក្ដីស្រលាញ់របស់ពុកម៉ែបងប្អូនការលេីកទឹក ចិត្ត ពី សំណាក់ ពុក ម៉ែ បងប្អូនគឺពិតជាធ្វើឱ្យសម្រេចបាននូវក្ដីស្រមៃរបស់កម្ពុជា។ សូមពុកម៉ែបងប្អូនទទួលនូវការគោរពស្រលាញ់ អំពីនាងខ្ញុំសូមគោរពជូនពរពុកម៉ែបងប្អូនសូម អរគុណ» ។
ក្រោយការបង្ហោះឆ្លើយតបបែបនេះរបស់ភាវី ធ្វើឳ្យមហាជនជាច្រើនមានសេចក្ដីរំភើប យ៉ាងក្រៃលែងរហូតខ្លះ លើកឡើងថា ស្រឡាញ់ពេញចិត្តចំពោះអត្តចរិត ឥរិយាបថ ពាក្យពេចន៍ និងឆន្ទៈស្នេហាជាតិរបស់ភាវី ខ្លាំងបំផុត។ ក្រោយពីពួកគេ បានទស្សនាVideo របស់ការប្រកួតយ៉ាងស្វិតស្វាញ ម្ដងៗរបស់ភាវី ។ ខ្លះទៀតថា ពិតជារំភើបចិត្តរហូតស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ដោយសារតែពាក្យសម្ដីដ៏មានន័យកាត់ថ្លៃមិនបានទាំងនេះ។ អរគុណចំពោះការលះបង់ ក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់បងចំពោះប្រជាជនកម្ពុជា និងមាតុភូមិកម្ពុជារបស់យើង។
កីឡាការិនីឆ្នើមលំដាប់ពិភពលោក ស្រួង ភាវី ថាក្ដីសុបិនរបស់ខ្លួនរយៈពេល១០ឆ្នាំដែលចង់ប្រកួតលើទឹកដីកម្ពុជានិងតំណាងឲ្យកម្ពុជាក្លាយជាការពិត ហើយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ។ នៅទីបំផុត ជាប្រវត្តិសាស្ត្រ ភាវី ខិតខំប្រឹងប្រែងដណ្ដើមបានមេដាយមាសជូនជាតិ ហើយរូបនាង បានសម្រេចបំណងប្រាថ្នា១០ឆ្នាំរបស់ខ្លួនផងដែរ ៕